ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់ថា ជាប្រវត្តិសាស្រ្ត ហើយ ដែលកងទ័ពជាតិកម្ពុជា បានចាប់កំណើតមកពី កងកម្លាំងប្រដាប់អាវុធ សាមគ្គី សង្រ្គោះជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់ថា ជាប្រវត្តិសាស្រ្ត ហើយ ដែលកងទ័ពជាតិកម្ពុជា បានចាប់កំណើតមកពី កងកម្លាំងប្រដាប់អាវុធ សាមគ្គី សង្រ្គោះជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ។ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធ និងបើកការដ្ឋានសាងសង់សាលាហ្វឹកហ្វឺនចារកម្ម នៅថ្ងៃទី១២ ធ្នូ លោកបានឲ្យដឹងថា សព្វថ្ងៃនេះ កងទ័ពជាតិកម្ពុជាកំពុង រីកលូតលាស់ធំធាត់ទាំងកាយសម្បទារ និងសមត្ថភាព ។លោកថា “ជាប្រវត្តិសាស្រ្ត គឺកងទ័ពជាតិយើងបានចាប់កំណើតមកពី កងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃ២ធ្នូឆ្នាំ១៩៧៨ ។ កងទ័ពជាតិបាន ចូលរួមវិភាគទានយ៉ាងធំធេង ក្នុងការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិ ដែលបានធ្វើអោយ ប្រទេសជាតិរីកចម្រើនមកទល់សព្វថ្ងៃ ”។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/1DmiG4

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា