ត្រឡប់ក្រោយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះ​អាង​នៅ​ថ្ងៃ​នេះ​ថា ការបោះ​ឆ្នោតជ្រើស​តាំងតំណា​ងរាស្ត្រ​ឆ្នាំ​២​០១៨​ខាង​មុខ​ នឹងនៅ​តែ​ប្រព្រឹ​ត្តិទៅ​តាម​ការ​​​​​​គ្រោង​ទុក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះ​អាង​នៅ​ថ្ងៃ​នេះ​ថា ការបោះ​ឆ្នោតជ្រើស​តាំងតំណា​ងរាស្ត្រ​ឆ្នាំ​២​០១៨​ខាង​មុខ​ នឹងនៅ​តែ​ប្រព្រឹ​ត្តិទៅ​តាម​ការ​​​​​​គ្រោង​ទុក បើទោះ​​បី​​គ្មានការទទួលស្គាល់​ពីតំ​ណា​ងអង្គ​ការស​ហ​​ប្រជា​ជាតិ​ក៏ដោ​យ​។លោក ហ៊ុន សែន ថ្លែងក្នុងពិធីជួបកម្មករ​នៅរាជធានីភ្នំពេញនាថ្ងៃទី១៣​ខែធ្នូនេះថា ដំណើរការបោះឆ្នោ​តនឹ​ងដំណើរការទៅតាមការគ្រោងទុក តាមឆន្ទៈរបស់ពលរដ្ឋខ្មែរចង់បាន គឺលទ្ធិប្រជាធិបតេយ្យ។លោកថា៖ «ពេលនេះ គឺជាពេលដែលយើងត្រូវខិតខំក្ដាប់ឱកាសនេះឲ្យបាន ​ដើម្បីបន្តជំហានទៅមុខ ជំហាន​ដែ​​លប្រជាជនយើងត្រូវ​ការ​លទ្ធប្រជាធិបតេយ្យសេរីពហុបក្ស និងមិនក្លា​យទៅជាចំណា​ប់ខ្លាំងរបស់អ្ន​ក​ណាមួយទេ។ គ្មានការចូលរួម​របស់អ្នក ការបោះឆ្នោតក៏នៅតែធ្វើ សុំផ្តាំទៅឲ្យហើយ ហើយក៏ត្រូវ​តែ​យ​ល់​ឲ្យច្បា​ស់ពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលចែងថា សភាមានអាណត្តិ៥ឆ្នាំ។ សភាមិ​នអា​ចរំលា​យ​មុនអាណត្តិបានទេ»

ប្រភព៖VOD

https://goo.gl/68QQau

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា