ត្រឡប់ក្រោយ

តាមគ្រោងលោក​ វង្ស​ ភក្តី​ មេធាវីតំណាងដោយអាណត្តិ របស់អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នឹងចូលបំភ្លឺចំពោះមុខលោក​ សៀង​ សុខ​ ព្រះរាជអាជ្ញារង ជុំវិញបណ្តឹងប្តឹងទណ្ឌិត​ សម​ រង្ស៊ី​ ពីបទ ញុះញង់កុំឱ្យយោធិន ស្តាប់បង្គាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថ

តាមគ្រោងលោក​ វង្ស​ ភក្តី​ មេធាវីតំណាងដោយអាណត្តិ របស់អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នឹងចូលបំភ្លឺចំពោះមុខលោក​ សៀង​ សុខ​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ២០១៧​ នេះ​ ជុំវិញបណ្តឹងប្តឹងទណ្ឌិត​ សម​ រង្ស៊ី​ ពីបទ ញុះញង់កុំឱ្យយោធិន ស្តាប់បង្គាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថ ។ក្នុងលិខិតអញ្ជើញរបស់ លោក សៀង សុខ បានកំណត់ឱ្យ លោក វង្ស ភក្តី ចូលបំភ្លឺនៅអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោង៩៖០០នាទីព្រឹក នៅជាន់ទី២ បន្ទប់ «ប»។ ទន្ទឹមគ្នានឹងការកោះហៅ មេធាវីដើមបណ្តឹងនេះ លោក សៀង សុខ ក៏បានចេញដីកាកោះហៅទណ្ឌិត​ សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ឱ្យចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងនាមជនសង្ស័យ​ផងដែរ​ ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/iqtS8G

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា