ត្រឡប់ក្រោយ

អ្នកនំាពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានចំអកទៅកាន់ លោក សម រង្ស៊ី អតីតប្រធានគណបក្ស សង្គ្រោះជាតិថា កុំស្រមើស្រមៃ ចង់ញុះញង់កងទ័ព ឲ្យស្អប់រាជដ្ឋាភិបាល

អ្នកនំាពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានចំអកទៅកាន់ លោក សម រង្ស៊ី អតីតប្រធានគណបក្ស សង្គ្រោះជាតិថា កុំស្រមើស្រមៃ ចង់ញុះញង់កងទ័ព ឲ្យស្អប់រាជដ្ឋាភិបាល ព្រោះជាទង្វើមិនដឹងខ្យល់។លោក សុខ ឥសាន បានសរសេរតាមប្រព័ន្ធអេឡិចត្រូនិចតេឡេក្រាម នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៧ថា “ទណ្ឌិត សម រង្ស៊ីនៅតែព្យាយាមញុះញង់កងទ័ពឲ្យប្រឆាំងរាជរដ្ឋាភិបាល ម្តង ជាពីរដង ហាក់ដូចជាមិនអស់ចិត្តសោះ។ ការព្យាយាមញុះញង់នេះអាស្រ័យដោយ សម រង្ស៊ី មិនដឹងខ្យល់អ្វីទាំងអស់ មិនដឹងថា កងកម្លាំងប្រដាប់អាវុធជាពិសេសកងទ័ព គឺជាឧបករណ៍ របស់ប្រជាជន មានតួនាទីនិងភារកិច្ចការពាររាជរដ្ឋាភិបាលរបស់ប្រជាជន ការពារសន្តិភាព និងសេចក្តីសុខ​របស់ប្រជាជន។ គ្មានពេលណាដែលកងទ័ព ងាករេចេញពីរាជរដ្ឋាភិបាល និងប្រជាជនឡើយ”។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/WN2VT6

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា