ត្រឡប់ក្រោយ

រដ្ឋាភិបាល ប្រាប់​ឲ្យ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិបង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ

រដ្ឋាភិបាល ប្រាប់​ឲ្យ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​រំលាយ​នោះ បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ​។ ឆ្លើយតប​ការលើកឡើង​របស់​រដ្ឋា​ភិ​បាល​នេះ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ដើរ​តាមផ្លូវ​ដែល​រដ្ឋាភិបាល​គូសវាស​ឲ្យ​ខ្លួន​ឡើយ​។​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំអក​វិញ​ថា រដ្ឋាភិបាល​កំពុង​រង​សម្ពាធ​អន្តរជាតិ​ធ្ងន់ធ្ងរ ទើប​បង្កើត​យុទ្ធសាស្ត្រ​បង្វែរ​ស្ថានការណ៍​បែបនេះ​។​បើ​មជ្ឈដ្ឋាន​ទូទៅ​នៅតែ​រំពឹងថា គណបក្ស​សង្គ្រោះ​ជាតិ នឹងមាន​វត្តមាន​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខនេះ ទំនងជា​មិន​ដូច​ក្តី​រំពឹង​ឡើយ​។ នោះ​ក៏​ព្រោះតែ​ឱកាស​រស់​ឡើងវិញ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​គ្មាន​ផ្លូវ​បើក​ឲ្យ​ដំណើការ​វិញ​នោះទេ​។ ត្រង់ចំណុច​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រលយ​សម្ដី​ថា គ្មាន​ឡើយ​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​កើតឡើង​ជាថ្មី​។​

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/kfqeqk

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា