ត្រឡប់ក្រោយ

លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​លើក​ឡើង​ដើម្បី​ទប់​ស្កាត់​ការ​សម្រេច​ព្យួរ​សម្បទាន​ពន្ធ​គយ​លើ​គ្រប់​មុខ​ទំនិញ ...

លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​លើក​ឡើង​តាម​រយៈ​លិខិត កាល​ពី​ថ្ងៃ​ទី​៤​ខែ​ធ្នូ​ថា ដើម្បី​ទប់​ស្កាត់​ការ​សម្រេច​ព្យួរ​សម្បទាន​ពន្ធ​គយ​លើ​គ្រប់​មុខ​ទំនិញ ដោយ​សភា​អឺរ៉ុប​ជា​យថាហេតុ កម្ពុជា​គួរ​បញ្ចុះ​បញ្ចូល (lobby) បណ្តា​ប្រទេស​ជា​មិត្ត ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប តាម​រយៈ​ការ​ទូត និង​ពាណិជ្ជកម្ម។ ការ​ស្នើ​បែប​នេះ ធ្វើ​ឡើង​មុន​ពេល​កម្ពុជា​ទទួល​ការ​ព្រមាន​ព្យួរ​ពន្ធ​នៃ​ការ​នាំ​ចូល​ទំនិញ​ទៅ​សហភាព​អឺរ៉ុប ជុំវិញ​ស្ថានការ​នយោបាយ​ចុង​ក្រោយ​របស់​កម្ពុជា។ក្នុង​លិខិត​ដដែល លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​បន្ត​ថា ការ​បញ្ចុះ​បញ្ចូល បណ្តា​ប្រទេស​ជា​មិត្ត ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប តាម​រយៈ​បណ្តាញ​ការ​ទូត និង​ពាណិជ្ជកម្ម ព្រោះ​សហភាព​អឺរ៉ុប​ច្រើន​មាន​ភាព​ទន់​ភ្លន់ និង​យោគ​យល់​ដល់​ស្ថានការណ៍​របស់​កម្ពុជា។

ប្រភព៖RFI

https://goo.gl/XaASxt

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា