ត្រឡប់ក្រោយ

រដ្ឋសភា កំពុង​រៀបចំ​ក្រុមការងារ​ជួយ​សម្រួល​បញ្ហា​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ

រដ្ឋសភា កំពុង​រៀបចំ​ក្រុមការងារ​ជួយ​សម្រួល​បញ្ហា​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចៀស​ការទទួល​ទោស​តាមច្បាប់​ប្រឆាំង​អំពើពុករលួយ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ទើបតែ​ទទួលបាន​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​ពី​សមាជិក​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​២៤៦​នាក់​ប៉ុណ្ណោះ ក្នុង​រយៈពេល​៣០​ថ្ងៃ​កន្លងមក​។ថ្នាក់ដឹកនាំ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​២៤៦​នាក់ ដែល​បានប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាមរយៈ​រដ្ឋសភា ឬ​នៅក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ មាន​តំណាងរាស្ត្រ​៣៣​រូប សមាជិក​ក្រុមប្រឹក្សា​តាម​មូលដ្ឋាន​២១០​រូប និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កូតា​ពី​ខាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៣​រូប​។ នេះ​បើតាម​រយៈ​លិខិត​ចុះ​ថ្ងៃទី ១៥ ធ្នូ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បានកំណត់​រយៈពេល​៣០​ថ្ងៃ ។​
ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/fssAvB

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា