ត្រឡប់ក្រោយ

ស្ថានបេសកកម្ម​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ បាន​បង្ហាញ​ការ​តវ៉ា​ប្រឆាំង​នឹង​អាមេរិក និង​សហភាព​អឺរ៉ុប

ស្ថានបេសកកម្ម​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ បាន​បង្ហាញ​ការ​តវ៉ា​ប្រឆាំង​នឹង​អាមេរិក និង​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​​ចោទថា បាន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ខណៈ​ដែល​ពួកគេ​គ្រោង​រៀបចំ​វេទិកា​មួយ​ដែល​នឹង​ជជែក​អំពី​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ស្ថាន​បេសកម្ម​អាមេរិក និង​សហភាព​អឺរ៉ុប គ្រោង​រៀបចំ​វេទិកា «ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»​នៅ​យប់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​នេះ ​ដោយ​មាន​ការ​ផ្ដល់​សក្ខីកម្ម​ពី​​ កញ្ញា កឹម មនោវិទ្យា កូន​ស្រី​លោក កឹម សុខា ស្ថាបនិក​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង និង​​នាយក​​ផ្នែក​តស៊ូ​មតិ​ប្រចាំ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​តំបន់​អាស៊ី លោក John Sifton។យោងតាមសេចក្ដីថ្លែងការណ៍​ចេញផ្សាយកាលពីថ្ងៃម្សិលមិញ​នេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានហៅវេទិកានោះ​ថា ត្រូវ​រៀបចំ​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ និង​មាន​ចេតនា​បំភាន់​សាធារណៈ​មតិ​អន្តរជាតិ។

ប្រភព៖VOD

https://goo.gl/c2iJyb

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា