ត្រឡប់ក្រោយ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែនបាន​សម្រេច​បង្កើត​ក្រុម​ការងារ​អន្តរក្រសួង​មួយ​ដែល​មាន​មន្ត្រី​ចំនួន ៨០​នាក់ ឲ្យ​ដឹកនាំ​ការងារ​សរសេរ​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​ដាក់​ជូន​អង្គការ​សហប្រជាជាតិ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ធ្នូ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​អន្តរក្រសួង​មួយ​ដែល​មាន​មន្ត្រី​ចំនួន ៨០​នាក់ ឲ្យ​ដឹកនាំ​ការងារ​សរសេរ​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​ដាក់​ជូន​អង្គការ​សហប្រជាជាតិ (អ.ស.ប) ដោយ​ផ្ទាល់។ការ​សម្រេច​បង្កើត​ក្រុម​ការងារ​នេះ គឺ​ក្រោយពេល​ដែល​រដ្ឋាភិបាល​កម្ពុជា រង​ទណ្ឌកម្ម​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ នៅ​លើ​ពិភពលោក​មួយ​ចំនួន ដូចជា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ដែល​នាំ​មុខ​គេ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា។ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក និង​ឯកអគ្គរដ្ឋទូត​នៃ​សហគមន៍​អឺរ៉ុប ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ​កោះ​ប្រជុំ​តំណាង​ប្រទេស​មួយ​ចំនួន រួម​ទាំង​តំណាង​របស់​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​អង្គារ ទី​១៩ ខែ​ធ្នូ ដើម្បី​ពិភាក្សា​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ប្រភព៖RFA

https://goo.gl/PEC5vG

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា