ត្រឡប់ក្រោយ

អង្គការ​ឃ្លាំមើល​ការងារ​សហជីព និង​សិទ្ធិ​កម្មករ​ក្នុង​ប្រទេស​កម្ពុជា ចាត់​ទុក​ការ​ប្ដឹង​មក​លើ​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា​គ្មាន​មូលដ្ឋាន​ច្បាប់

អង្គការ​ឃ្លាំមើល​ការងារ​សហជីព និង​សិទ្ធិ​កម្មករ​ក្នុង​ប្រទេស​កម្ពុជា ចាត់​ទុក​ការ​ប្ដឹង​មក​លើ​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា​គ្មាន​មូលដ្ឋាន​ច្បាប់ និង​កាន់​តែ​ធ្វើ​អោយ​ស្ថានការណ៍​រំលោភ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​មាន​សភាព​ធ្ងន់ធ្ងរ​ថែម​ទៀត។ប្រធាន​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស សង់ត្រាល់ (Central) លោក មឿន តុលា មាន​ប្រសាសន៍​ថា សហជីព​ទាំង​ឡាយ​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​គួរ​នាំ​គ្នា​បន្ធូរបន្ថយ​កម្ដៅ​នយោបាយ​វិញ ជា​ជាង​ការ​បង្កើន​ប្រើ​ប្រព័ន្ធ​តុលាការ​ចាត់​ការ​លើ​ក្រុម​អ្នក​រិះគន់​នោះ។លោក​បន្ត​ថា ប្រសិនបើ​តុលាការ​ចាត់​ការ​ទៅ​លើ​លោក ជា មុនី ដែល​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នេះ​មែន នោះ​កម្ពុជា កាន់​តែ​បន្ថែម​បន្ទុក​របស់​ខ្លួន​ទៀត​អំពី​ការ​ដាក់​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ៖ «»

ប្រភព៖RFA

https://goo.gl/BGZbBs

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា