ត្រឡប់ក្រោយ

ក្រោយពីមន្រ្តីអតីតបក្សប្រឆាំង ចំនួន១១៨រូប ត្រូវបានកាត់សិទ្ធធ្វើនយោបាយ រយៈពេល៥ឆ្នាំ

ក្រោយពីមន្រ្តីអតីតបក្សប្រឆាំង ចំនួន១១៨រូប ត្រូវបានកាត់សិទ្ធធ្វើនយោបាយ រយៈពេល៥ឆ្នាំ ពួកគេបានចេញដំណើរទៅក្រៅប្រទេស ជាបន្តបន្ទាប់ ក្រោមហេតុផល ខ្លាចមានការចាប់ឃុំខ្លួន លោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ បានអះអាង ដោយមិនរាប់បញ្ចូល លោក សម រង្ស៊ី ថា កម្ពុជាមិនបានបណ្ដេញ អតីតមន្រ្តីបក្សប្រឆាំងទាំងនោះ ចេញទៅក្រៅប្រទេសនោះទេ ហើយក៏មិនបានហាមឃាត់ មិនឲ្យចូលកម្ពុជានោះដែរ ខណៈពួកគេត្រូវបានហាមឃាត់ សិទ្ធធ្វើនយោបាយ តែគ្មានការចាប់ឃុំខ្លួន ដាក់ពន្ធនាគារនោះទេ។សូមរំលឹកថាតុលាការ​កំពូល​ កាលពី​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ បានចេញសាលដីកា​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ ផ្អាក​សកម្មភាព​នយោបាយ​របស់​បុគ្គល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​ចំនួន​១១៨រូប​ក្នុងម្នាក់ៗរយៈពេល៥ឆ្នាំគឺ​ជា​ការ​សម្រេច​បិទ​ផ្លូវ​តវ៉ា​ ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/mmbo2X

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា