ត្រឡប់ក្រោយ

អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន បានចំអកចំអន់ថា អតីតសមាជិក គណបក្សសង្គ្រោះជាតិ

អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន បានចំអកចំអន់ថា អតីតសមាជិក គណបក្សសង្គ្រោះជាតិ (CNRP) ទាំងអស់បានធ្វើសកម្មភាពប្រឆាំង ទៅនឹងប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅក្រៅប្រទេស ក្រោយ CNRP ត្រូវបានរំលាយដោយតុលាការកំពូល កុំមានក្ដីសង្ឃឹមឲ្យសោះថា នឹងគាស់ខ្មោចឡើងមករាំ ព្រោះបក្សបានស្លាប់ទៅហើយ មិនអាចបើកដំណើរការឡើងវិញបានទេ ។ក្រោយបញ្ចប់កិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧  លោក ឈាង វុន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា “ កុំនឹកស្រម័យថា កុំទៅគាស់ខ្មាចមករាំឡើងវិញ។ ជាមួយគ្នានោះដែរ យើងក៏ខិតខំប្រឹងប្រែង កិច្ចការងាររបស់យើងដែរ ព្រោះគោលការណ៍របស់យើង មានសារសំខាន់ណាស់ ”។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/8wUjya

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា