ត្រឡប់ក្រោយ

ការផ្តាច់​ជំនួយ​របស់​សហភាព​អឺរ៉ុប មិនបាន​ធ្វើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ជាប់គាំង​នោះទេ

ការផ្តាច់​ជំនួយ​របស់​សហភាព​អឺរ៉ុប មិនបាន​ធ្វើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ជាប់គាំង​នោះទេ​។ លោក ស៊ិ​ក ប៊ុន​ហុក អះអាង​យ៉ាង​ដូច្នេះ នៅពេល​លោក រួមទាំង​សមាជិក និង​មន្ត្រី​គ​.​ជ​.​ប​មួយចំនួនទៀត បាន​ជួបពិភាក្សា​ជាមួយ​លោក គីម យ៉ុង​ហ៊ី (Kim YongHi) អគ្គលេខាធិការ​នៃ​សមាគម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ពិភពលោក ដែល​ហៅ​កាន់​ត​ថា A-WEB នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២0១៧​។​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ពី​គ​.​ជ​.​ប ដែល​ចេញផ្សាយ​ក្រោយ​ជំនួប​ខាងលើ​ចប់ លោក ស៊ិ​ក ប៊ុន​ហុក បាន​ប្រា​ប់លោក គីម យ៉ុង​ហ៊ី បែបនេះ​ថា​៖«​ថ្មីៗ​នេះ សហភាព​អឺរ៉ុប បាន​ព្យួរ​ជំនួយ​មក​ឲ្យ​គ​.​ជ​.​ប​។ [​ប៉ុន្តែ​] គ​.​ជ​.​ប នៅតែ​បន្តការងារ​ជា​ប្រក្រតី ហើយ​ភាគី​ជាច្រើន រួមមាន ជប៉ុន ចិន កូរ៉េខាងត្បូង និង​រុស្ស៊ី ហើយ​ជាពិសេស​អង្គការ JICA នៅតែ​បន្ត​ជួយ គ​.​ជ​.​ប លើ​ការងារ​បច្ចេកទេស និង​ថវិកា ដោយ​មិន​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​គ​.​ជ​.​ប នោះទេ​»​។​

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/KcK5sa

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា