ត្រឡប់ក្រោយ

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូន​ស្រី​របស់​លោក កឹម សុខា ចាត់​ទុក​ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លើក​ឡើង​ថា ប្រតិភូ​បក្ស​ប្រឆាំង និង​មន្ត្រី​សិទ្ធិ​មនុស្ស

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូន​ស្រី​របស់​លោក កឹម សុខា ចាត់​ទុក​ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លើក​ឡើង​ថា ប្រតិភូ​បក្ស​ប្រឆាំង និង​មន្ត្រី​សិទ្ធិ​មនុស្ស បរាជ័យ​នៅ​វេទិកា​អង្គការ​សហប្រជាជាតិ ថា​ជា​ការ​ខ្វះខាត​ចំណេះ​ដឹង​ខាង​កិច្ចការ​បរទេស និង​ដំណើរការ​របស់​អង្គការ​សហប្រជាជាតិ។កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​ចាត់​ទុក​សម្ដី​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដែល​ថា អង្គការ​សហប្រជាជាតិ​គ្មាន​សិទ្ធិ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​នោះ ថា​ជា​សម្ដី​អវិជ្ជា ដែល​មិន​យល់​អ្វី​ទាំង​អស់​អំពី​ដំណើរ​ការ​របស់​អង្គការ​អន្តរជាតិ​ដ៏​កំពូល​មួយ​នេះ៖ «អូខេ! ខ្ញុំ​និយាយ​តែមួយ​ម៉ាត់​ខ្លី​ទេ​ណា ខ្ញុំ​មិន​ចាប់​អារម្មណ៍​នឹង​សម្ដី​អវិជ្ជា​របស់​គាត់​ទេ»

ប្រភព៖RFA

https://goo.gl/3Ck7Su

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា