ត្រឡប់ក្រោយ

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ជម្រះ​ក្តី​លោក សម រង្ស៊ី

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ជម្រះ​ក្តី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ខាង​មុខ​នេះ។មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​លោក ហ៊ុន សែន គឺ​លោក គី តិច បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ មករា ឆ្នាំ​២០១៧ ឲ្យ​ដឹង​ថា សំណុំ​រឿង​បរិហារកេរ្តិ៍​នោះ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចោទ​ប្រកាន់​ពី​លោក ហ៊ុន សែន ថា លោក សម រង្ស៊ី បាន​ថ្លែង​ចោទ​ប្រកាន់​រូប​លោក​ថា បាន​សូកប៉ាន់​លុយ ១​លាន​ដុល្លារ​ឲ្យ​កញ្ញា ធី សុវណ្ណថា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឱ្យ​នាង​ធ្វើ​សកម្មភាព​វាយប្រហារ រក​រឿង​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​ធ្វើ​បាតុកម្ម ឬ​ជួល​ឲ្យ​ធ្វើ​នេះ ធ្វើ​នោះ​ជាដើម។

ប្រភព៖RFA

https://goo.gl/b8LRct

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា