ត្រឡប់ក្រោយ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាសឲ្យ​ ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​ភៀស​ខ្លួន​ទៅ​បរទេស​អាច​ចូល​ស្រុក​វិញ​បាន

 លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាសឲ្យ​ ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​ភៀស​ខ្លួន​ទៅ​បរទេស​អាច​ចូល​ស្រុក​វិញ​បាន ដោយ​មិន​ត្រូវ​ចាប់​ដាក់​គុក​ឡើយ ប៉ុន្តែ​ពួក​គេ​យល់​ថា ការ​វិល​មក​វិញ លុះ​ត្រា​ណា​តែ​ដោះលែង​លោក​កឹម សុខា និង​ឲ្យ​ពួក​គេ​ ១១៨ ​នាក់​ធ្វើ​នយោបាយ​វិញ។ការ​ប្រកាស​បែប​នេះ​ធ្វើឡើង​ក្នុង​ពិធី​សំណេះ​សំណាល ជាមួយ​តំណាង​កម្មករ កម្មការិនី សរុប​ជាង​ ១៦,០០០ នាក់ មកពី​រោងចក្រ​ចំនួន ១៤ នៅ​តំបន់ ​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ។លោក ហ៊ុន សែន ​ថ្លែងថា៖«អ្នកខ្លះ​ចេញទៅ​ត្រឹម​បាងកក​គេ​ថា ‘អើយ​អញ​នៅ​ស្រុក​ខ្មែរ​ស៊ី​ស្រួល​ណាស់ ឥឡូវ​អញ​ទៅ​នៅ​ណោះ អញ​ពិបាក​ណាស់ ចេញទៅ​ណា​ក៏​លុយ ទៅ​នៅ​ស្រុក​គេ​វា​មិន​ស្រួល​ទេ អញ​មក​វិញ​ហើយ’ អាចមក​វិញ​បាន។ …អ្នក​ឯង​ចង់​មក​វិញ អាណា​ហាមឃាត់»។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/CrBDLQ

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា