ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន បានថ្លែង​ថា រូប​លោក និងមន្ត្រីទាំងអស់ មិនគួរឆ្លើ​យឆ្លង​សារ​ន​យោបា​យជា​​មួ​​យ​​បក្សប្រឆាំងទៀតទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន បានថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា រូប​លោក និងមន្ត្រីទាំងអស់ មិនគួរឆ្លើ​យឆ្លង​សារ​ន​យោបា​យជា​​មួ​​យ​​បក្សប្រឆាំងទៀតទេ ដោយ​លោក​ហៅ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ចោល​នោះ​ថា ជាក្រុមក្រៅច្បាប់។ប្រតិកម្មរបស់លោក ហ៊ុន សែន នេះកើត​ឡើង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់​របស់អតីតគណបក្សសង្គ្រោះជាតិ បាន​​​ប្រ​កាសជំហរថា គណបក្សនេះ នឹងមិនបង្កើតគណបក្សថ្មី​ទៅចូលរួមប្រកួតការបោះឆ្នោត​នៅឆ្នាំ​២០១​៨​ខាង​មុខ​ ទៅ​តាមមតិ​យោបល់របស់លោក ហ៊ុន សែ​ន នោះឡើយ។មន្ត្រីជាន់ខ្ពស់​អតីតបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានសរសេរលើហ្វេសប៊ុករបស់លោកកា​លពីថ្ងៃ​ទី១៨​​ខែធ្នូនេះថា ការផ្តល់យោបលរបស់លោក ហ៊ុន សែន គឺដើម្បីគេចចេញពីសម្ពាធពីអន្តរជាតិ​តែ​ប៉ុណ្ណោះ។

ប្រភព៖VOD

https://goo.gl/ssf3Gv

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា