ត្រឡប់ក្រោយ

ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ (អ.ស.) ដែល​ឃ្លាំមើល​ការ​ឃុំ​ខ្លួន​បែប​អនាធិបតេយ្យ (UN Working Group on Arbitrary Detention) បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ក្រុម​គ្រួសារ​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ

ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ (អ.ស.) ដែល​ឃ្លាំមើល​ការ​ឃុំ​ខ្លួន​បែប​អនាធិបតេយ្យ (UN Working Group on Arbitrary Detention) បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ក្រុម​គ្រួសារ​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ។

​កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ នឹង​បន្ត​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ចាប់​ខ្លួន​ឪពុក​របស់​កញ្ញា​ទាំង​បំពាន​កាល​ពី​ថ្ងៃ​៣ ខែ​កញ្ញា កន្លង​ទៅ៖ «វិធានការ​បន្តបន្ទាប់​គឺ​គេ​នឹង​ទាក់ទង​ទៅ​អាជ្ញាធរ​កម្ពុជា ដើម្បី​ស៊ើបសួរ​រឿង​ហ្នឹង ពីព្រោះ​ពួក​ខ្ញុំ​បាន​ទាក់ទង​ហើយ បាន​ដាក់​អង្គហេតុ​អី​អស់​ហើយ។ គេ​នឹង​ផ្ញើ​សំបុត្រ​មួយ​ទៅ​ខាង​អាជ្ញាធរ​កម្ពុជា។ គេ​អាច​សុំ​ព័ត៌មាន​បន្ថែម​ពី​ពួកគេ​ខ្ញុំ ពី​មេធាវី ហើយ​បើ​ចាំបាច់​គេ​នឹង​ចុះ​ទៅ​ធ្វើការ​ស៊ើប​អង្កេត​ដល់​ប្រទេស​កម្ពុជា​តែម្ដង»

ប្រភព៖RFA

https://goo.gl/QGwr67

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា