ត្រឡប់ក្រោយ

រដ្ឋាភិបាល នឹង​បង្កើត​ធនាគារ​ធុន​តូច និង​មធ្យម​មួយ សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ

រដ្ឋាភិបាល នឹង​បង្កើត​ធនាគារ​ធុន​តូច និង​មធ្យម​មួយ សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា រដ្ឋាភិបាល​នឹង​ទម្លាក់​ថវិកា​១០០​លាន​ដុល្លារ​ក្នុង​ធនាគារ​នេះ ដើម្បី​ទុក​បំពេញតម្រូវការ​សហ​គ្រាស​ធុន​តូច និង​មធ្យម របស់​ប្រជាពលរដ្ឋ ដែល​ជួបប្រទះ​បញ្ហា​ខ្វះ​ដើមទុន​សម្រាប់​ប្រក​បរប​អ្វីមួយ​។ ជាពិសេស​ការ​លើ​កម្ពស់​ដល់​ការផលិត​ក្នុងស្រុក និង​ជំរុញ​ឲ្យ​មានការ​នាំចេញ​ផលិតផល​ទៅ​ប្រកួតប្រជែង​ក្រៅប្រទេស ។​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់ នៅ​រោងចក្រ​តំបន់​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ថ្ងៃទី​២០ ធ្នូ នាយករដ្ឋមន្ត្រី បានបញ្ជាក់​ដូច្នេះ​ថា «​ថ្ងៃនេះ​ខ្ញុំ​ចង់​បញ្ចេញ​សារ​ថា រាជរដ្ឋាភិបាល នឹង​បង្កើត​ធនាគារ​ធុន​តូច​និង​មធ្យម ដែល​គ្រោង​ប្រើ​ដើមទុន​១០០​លាន​ដុល្លារ​អាមេរិក មិនទាន់មាន​ជា​លាយលក្ខណ៍អក្សរ​ទេ តែ​នាយករដ្ឋមន្ត្រី​និយាយ​បែបនេះហើយ មិនអាច​ដកថយ​បានទេ​…​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/Q1mCd3

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា