ត្រឡប់ក្រោយ

អ្នក​វិភាគ និង​អ្នក​ច្បាប់​លើក​ឡើង​ថា តុលាការ​បដិសេធ​ការ​ស្នើ​សុំ​របស់​ក្រុម​មេធាវី​លោក កឹម សុខា ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ការ​ផ្លាស់ប្ដូរ​មន្ទីរ​ឃុំឃាំង

អ្នក​វិភាគ និង​អ្នក​ច្បាប់​លើក​ឡើង​ថា តុលាការ​បដិសេធ​ការ​ស្នើ​សុំ​របស់​ក្រុម​មេធាវី​លោក កឹម សុខា ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ការ​ផ្លាស់ប្ដូរ​មន្ទីរ​ឃុំឃាំង លោក កឹម សុខា នេះ មិន​មែន​ជា​ការ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ឡើយ ហេតុផល​ចម្បង​នោះ​គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាច​ចលនា​បះបោរ​ប្រឆាំង​នឹង​កា​ឃុំ​ខ្លួន បើសិនជា​បញ្ជូន​លោក កឹម សុខា យក​ទៅ​​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ក្នុង​ទីក្រុង​ភ្នំពេញ​នោះ។អ្នក​វិភាគ​មើល​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​តុលាការ​សុខ​ចិត្ត​បំពាន​រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​ពាក់ព័ន្ធ​នានា​ទៀត ដើម្បី​យក​ឈ្នះ គឺ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ជាប់​ព្រំដែន​វៀតណាម។លោក​បណ្ឌិត ឡៅ ម៉ុងហៃ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ថា មូលហេតុ​ចម្បង​ដែល​តុលាការ​សម្រេច​បដិសេធ​សំណើ​របស់​ក្រុម​មេធាវី លោក កឹម សុខា នេះ មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ឡើយ​គឺ​តុលាការ​អនុវត្ត​តាម​បញ្ជា​របស់​លោក ហ៊ុន សែន ទៅ​វិញ​ទេ ទោះ​បី​ជា​ប្រព័ន្ធ​តុលាការ​រង​នូវ​ការ​រិះគន់​ពី​សាធារណមតិ​ជាតិ និង​អន្តរជាតិ​ថា ជា​តុលាការ​តេឡេ​ក្ដី។

ប្រភព៖RFA

https://goo.gl/RfHzRh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា