ត្រឡប់ក្រោយ

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច ស្នើ​ទៅ​អង្គការ​សហ​ប្រជាជាតិ​ថា សូម​កុំ​ខ្វាយខ្វល់​អំពី​បញ្ហា​របស់​កម្ពុជា

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច ស្នើ​ទៅ​អង្គការ​សហ​ប្រជាជាតិ​ថា សូម​កុំ​ខ្វាយខ្វល់​អំពី​បញ្ហា​របស់​កម្ពុជា ហើយ​យក​ពេលវេលា​នេះ ទៅ​គិតគូរ​ដោះស្រាយ​បញ្ហា នៅ​មជ្ឈិមបូព៌ា នៅ​អាហ្វ្រិក និង​នៅ​តំបន់​កំពុង​មាន​សង្គ្រាម​វិញ​ល្អ​ជាង។ ប៉ុន្តែ អ្នកវិភាគ​សង្គម​យល់​ថា ការ​ដែល​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​និយាយ​ដូចនេះ គឺជា​ការ​និយាយ​ខុស​ពី​ការពិត ព្រោះ​អង្គការ​សហ​ប្រជាជាតិ មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ត្រួតពិនិត្យ​លើ​ការរំលោភ​សិទ្ធិមនុស្ស ដែល​បង្កឡើង​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ។បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​សហគមន៍​អន្តរជាតិ កំពុង​យក​ចិត្ត​ទុក​ដាក់ ខណៈ​ដែល​គណបក្សប្រឆាំង​ស្នើ​ឲ្យ​ព្យួរ​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការ​សហ​ប្រជាជាតិ​បណ្ដោះអាសន្ន។

ប្រភព៖RFA

https://goo.gl/bVuPcg

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា