ត្រឡប់ក្រោយ

សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន​បាន​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ

សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន ចាប់ពី​ថ្នាក់​ឃុំ​រហូតដល់​ថ្នាក់​ខេត្ត គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​ធ្នូ មាន​ប្រហែល​៨៥ហើយ​ដែល​បាន​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ។អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ថា មន្ត្រី​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​នេះ ដែល​បាន​ចូល​ប្រកាស​ទ្រព្យសម្បត្តិ​មាន​ចំនួន ២៥​នាក់​ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​សរុប​២៩​នាក់។ លោក​បន្ត​ថា នៅ​សល់​តែ​សមាជិក​ចំនួន ៤​នាក់​ប៉ុណ្ណោះ​ដែល​មិនទាន់​ប្រកាស​ទ្រព្យសម្បត្តិ ក្នុង​នោះ​សមាជិក ២​នាក់​កំពុង​រត់គេច​ខ្លួន ហើយ​២​នាក់​ទៀត​នឹង​ប្រកាស​ទ្រព្យសម្បត្តិ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៣០ ធ្នូ។

ប្រភព៖RFA

https://goo.gl/4mmnqL

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា