ត្រឡប់ក្រោយ

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះ អាងថា អំពើពុករលួយនៅសហរដ្ឋអាមេរិក មានកម្រិតធ្ងន់ធ្ងរជាងនៅកម្ពុជាទៅទៀត

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះ អាងថា អំពើពុករលួយនៅសហរដ្ឋអាមេរិក មានកម្រិតធ្ងន់ធ្ងរជាងនៅកម្ពុជាទៅទៀត។ក្នុងសិក្ខាសាលាក្រោមប្រធានបទ អ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការចូលរួមពីអ្នកកាសែតមកពីស្ថាប័នផ្សេង លោកទេសរដ្ឋមន្រ្តីបានថ្លែងថា បើយកច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា ទៅអនុវត្តនៅ អាមេរិកនោះ តំណាងរាស្ត្រនឹងជាប់ទាំងអស់។ ប្រទេសណាក៏មានអំពើពុករលួយដែរ ប៉ុន្តែសូមឲ្យមានឆន្ទៈនយោបាយ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/25B7CZ

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា