ត្រឡប់ក្រោយ

សហភាព​អឺរ៉ុប និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់​មូលនិធិ ជិត​៣ លាន​យូរ៉ូ

សហភាព​អឺរ៉ុប និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់​មូលនិធិ ជិត​៣ លាន​យូរ៉ូ (ប្រហែល​ជាង ៣,៣ លាន​ដុល្លារ​អាមេរិកដើម្បី​ការពារ​ធនធានធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា។កិច្ចព្រមព្រៀង​នេះ គ្រប​ដណ្ដប់​លើ​គម្រោង​គាំទ្រ​ការ​គ្រប់គ្រង​ដោយ​ចិរភាព នៃ​ធនធាន​ព្រៃឈើ​ដ៏​សម្បូរ​បែប​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​មាន​រយៈពេល ៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២។ គម្រោង​នេះ មាន​ឈ្មោះថា គម្រោង «​បង្កើន​សមត្ថភាព​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ធានា​នូវ​ដំណោះស្រាយ​និរន្តរភាព ឬ​ហៅ​កាត់​ថា ACCESS» ។ គោលបំណង​នៃ​គម្រោង​នេះ គឺ​ដើម្បី​ពង្រឹង​តួនាទី និង​ការចូលរួម​របស់​សហគមន៍​ដែល​ពឹង​ផ្អែកលើ​ព្រៃឈើ​នៅ​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​អភិបាលកិច្ច​ល្អ រៀបចំ​កិច្ចពិភាក្សា​គោលនយោបាយ​ប្រកបដោយ​ការ​ចូលរួម និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌលគិរី។

ប្រភព៖RFA

https://goo.gl/cEhyEv

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា