ត្រឡប់ក្រោយ

​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ចេញ​បទបញ្ជា​នីតិប្រតិបត្តិ​មួយ ដែល​មាន​ឈ្មោះថា ច្បាប់ និង​យុត្តិធម៌ ដែល​មាន​អំណាច​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំងឡាយ​ណា​ដែល​ជាប់​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ...

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​២២ ធ្នូ បាន​ចេញ​បទបញ្ជា​នីតិប្រតិបត្តិ​មួយ ឬ​ហៅថា (Executive Order) ដែល​មាន​ឈ្មោះថា ច្បាប់ និង​យុត្តិធម៌ ដែល​មាន​អំណាច​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំងឡាយ​ណា​ដែល​ជាប់​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ឬ​ជាប់​ទាក់ទង​នឹង​អំពើពុករលួយ​ដែល​មាន​ប្រភព​ទាំងស្រុង ឬ​មួយ​ផ្នែក​នៅ​ក្រៅ​សហរដ្ឋអាមេរិក។អ្នកវិភាគ​ឯករាជ្យ​លោក បណ្ឌិត មាស នី មាន​ប្រសាសន៍ថា រហូត​មក​ទល់​ពេល​នេះ ពលរដ្ឋ​ខ្មែរ​ទូទៅ​កំពុង​អន្ទះសា​ចង់​ដឹង​ថា​តើ​សហរដ្ឋអាមេរិក​នឹង​មាន​វិធានការ​បែប​ណា​ជុំវិញ​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ស្រប​ពេល​ដែល​កម្ពុជា​គ្មាន​តម្លាភាព ក្នុង​ការ​បង្ហាញ​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ជាន់ខ្ពស់​ខ្មែរ​ក្នុង​របប​សព្វថ្ងៃ​នេះ។ 

ប្រភព៖RFA

https://goo.gl/n26vkP

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា