ត្រឡប់ក្រោយ

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ស្នើសុំ​ជំនួយ​ពី​រដ្ឋាភិបាល​ចិន​ដើម្បី​គាំទ្រ​ដល់​គណបក្ស​រាជានិយម

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ទើប​តែ​ទទួល​កៅអី​នៅ​ក្នុង​រដ្ឋសភា​មិន​ទាន់​បាន​មួយ​ខែ​ផង​នោះ​កាលពី​ម្សិលមិញ​បាន​ស្នើសុំ​ជំនួយ​ពី​រដ្ឋាភិបាល​ចិន​ដើម្បី​គាំទ្រ​ដល់​គណបក្ស​រាជានិយម​ដែល​កំពុង​ធ្លាក់​ខ្លួន​​ក្រីក្រ​ក្នុង​ចំណោម​គណបក្ស​ដែល​មាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​។ព្រះអង្គម្ចាស់​បាន​មាន​ព្រះបន្ទូល​ឲ្យ​ដឹង​ថា​ការ​ស្នើសុំ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង​ព្រះអង្គ​ និង​លោក វ៉ាង វៃគួង ​ប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​សណ្ឋាគារ intercontinental Hotel កាលពី​ព្រឹក​ថ្ងៃ​ទី​ ២៥ ខែ​ធ្នូ ឆ្នាំ​ ២០១៧​។ព្រះអង្គ​មាន​បន្ទូល​ថា​៖ «​ខ្ញុំ​បាន​ស្នើ​ថា​ប្រទេស​ចិន​ដែល​បាន​ជួយ​ដល់​យើង​ខ្ញុំ​ហើយ​ការពិត​យើង​ខ្ញុំ​ក្លាយ​ទៅ​ជា​គណបក្ស​ទី​ ២ ​មែន ក៏​ប៉ុន្តែ​វា​ក្រ​ជាង​គេ វា​ក្រ​ជាង​គេ​តែ​ម្ដង វា​គ្មាន​អី​សោះ​ហើយ​ចិន​គាត់​ថា​ចាំ​គាត់​រាយការណ៍​ជូន​ឯកឧត្តម ស៊ី ជីនភីង (​ប្រធានាធិបតី​) ហើយ​គាត់​នឹង​បន្ត​នៅ​ជាមួយ​ដែល​គាត់​ធ្លាប់​បាន​ផ្តល់​ឲ្យ​មក​ហ៊្វុនស៊ិនប៉ិច តទៅ​ទៀត​»​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/ppGLdU

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា