ត្រឡប់ក្រោយ

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថា​ម្ចាស់​សង្វៀន​ជល់​មាន់​ក្នុង​ខេត្ត​កណ្តាល និង​តាកែវ​ខ្លាច​តែ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថា​ម្ចាស់​សង្វៀន​ជល់​មាន់​ក្នុង​ខេត្ត​កណ្តាល និង​តាកែវ​ខ្លាច​តែ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ម្នាក់​ទេ​ហើយ​ថា​អ្នកកាសែត​ជាង​ ២០០ ​នាក់​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​យក​ប្រាក់​ពី​​សង្វៀន​នោះ​មិន​មាន​កំហុស​ទេ ដោយសារ​តែ​ពួកគេ​មិនមែន​ជា​អ្នក​កាសែត​មន្ត្រី​រាជការ​សាធារណៈ​។ថ្លែង​ក្នុង​សិក្ខា​សាលា​ស្តីពី​អ្នក​សារព័ត៌មាន និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ម្សិលមិញ​លោក​ទេសរដ្ឋមន្ត្រី​ ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​បាន​ថ្លែង​ថា​អ្នក​សារព័ត៌មាន​ទាំង​ជាង​ ២០០ ​នាក់​នោះ​ ឬ​មន្ត្រី​​អាជ្ញាធរ​មិន​មាន​ទោស​ពី​បទ​កំហែង​យក​ប្រាក់​នោះ​ទេ បើ​ទោះបី​ជា​មាន​មែន​ក៏ដោយ​។លោក​ទេសរដ្ឋមន្ត្រី​បាន​លើក​ហេតុ​ដោយ​សំអាង​លើ​ច្បាប់​ថា​ដោយសារ​តែ​ពួកគេ​មិនមែន​ជា​អ្នក​កាសែត​មន្ត្រី​រាជការ​សាធារណៈ​ហើយ​ទាំង​អ្នក​កាសែត និង​​មន្ត្រី​អាជ្ញាធរ​មិន​បាន​កំហែង​យក​ប្រាក់​ដោយសារ​តែ​ខ្លាច​អំណាច​ម្ចាស់​សង្វៀន​ដែល​ជា​ក្មួយ​ប្រសា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/GZj37X

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា