ត្រឡប់ក្រោយ

ប្រទេស​ជប៉ុន​សម្ដែង​ការ​ព្រួយ​បារម្ភ អំពី​ការ​រម្លាយ​បក្ស​ប្រឆាំង និង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា

ប្រទេស​ជប៉ុន​សម្ដែង​ការ​ព្រួយ​បារម្ភ អំពី​ការ​រម្លាយ​បក្ស​ប្រឆាំង និង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា។ តាមរយៈ​បទសម្ភាសន៍​មួយ ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​លោក ហូរីណូអ៊ូជី ហ៊ីដេហ៊ីសា (Horinouchi Hidehisa) បញ្ជាក់​ថា ប្រទេស​ជប៉ុន ព្រួយ​បារម្ភ​ដោយសារ​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​រម្លាយ​នោះ ជា​គណបក្ស​ប្រឆាំង​មួយ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ពី​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត កាលពី​បោះឆ្នោត​នា​ពេល​កន្លងមក។ លោក​ឯកអគ្គរាជទូត​ជប៉ុន​រូប​នេះ បន្ត​ថា រដ្ឋាភិបាល​ជប៉ុន បាន​សម្ដែង​ការ​ព្រួយបារម្ភ​នេះ ដោយ​ផ្ទាល់​តាមរយៈ​ជំនួប​រវាង​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​ជប៉ុន ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា កាលពី​ខែ​តុលា កន្លង​ទៅ។ រដ្ឋាភិបាល​ជប៉ុន​ជំរុញ​ឲ្យ​អ្នកនយោបាយ​ខ្មែរ ប្រឹងប្រែង​រក​ដំណោះស្រាយ ក្នុង​រង្វង់​ខ្មែរ​គ្នាឯង និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ណា​បង្ក​បរិយាកាស ឲ្យ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ មាន​ភាព​សមស្រប​មួយ ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​ខ្មែរ អាច​បញ្ចេញ​ឆន្ទៈ​ពិតប្រាកដ​របស់​ពួកគាត់​បាន។

ប្រភព៖RFA

https://goo.gl/YA2WsM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា