ត្រឡប់ក្រោយ

មន្ត្រី​ព្រំដែន​កម្ពុជា អះ​អាង​ថា ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ក្នុង​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​​ឦសាន នឹង​ត្រូវ​បញ្ចប់​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ

មន្ត្រី​ព្រំដែន​កម្ពុជា អះ​អាង​ថា ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ក្នុង​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​​ឦសាន នឹង​ត្រូវ​បញ្ចប់​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ស្និទ្ធ​នឹង​​រដ្ឋាភិបាល​ ដែល​បាន​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​ព្រំដែន​កម្ពុជា​រូប​នេះ។អនុ​ប្រធាន​គណៈកម្មាធិការ​​ព្រំដែន​កម្ពុជា អ្នកស្រី កុយ ពិសី ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​សារព័ត៌មាន Fresh News កាល​ពី​ថ្ងៃ​ម្សិល​មិញ​​ថា អ្នកស្រី​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ក្នុង​ខេត្ត​រតនគិរី ជាប់​ខេត្ត​កន់ទុំ និង​ខេត្ត​យ៉ាឡាយ​របស់​វៀតណាម។មន្ត្រី​ព្រំដែន​កម្ពុជា​រូប​នេះ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា ការ​បោះ​បង្គោល​ព្រំដែន​ខេត្ត​រតនគិរី​របស់​កម្ពុជា និង​ខេត្ត​កន់ទុំ និង​ខេត្ត​យ៉ាឡាយ​របស់​វៀតណាម គ្រោង​បញ្ចប់​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​ខាង​មុខ។

ប្រភព៖VOD

https://goo.gl/VyEFvD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា