ត្រឡប់ក្រោយ

ប្រទេស​កម្ពុជា ​បាន​បោះ​ឆ្នោត​ ជំទាស់​ទៅនឹង​សេចក្តី​សម្រេច​របស់​មហា​សន្និបាត​អង្គការ សហ​ប្រជា​ជាតិ​ ដែល​ជំរុញ​ឱ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​ បញ្ចប់​ប្រតិ​បត្តិការ​យោធា​ ប្រឆាំង​នឹង​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា

ប្រទេស​កម្ពុជា ​បាន​បោះ​ឆ្នោត​ ជំទាស់​ទៅនឹង​សេចក្តី​សម្រេច​របស់​មហា​សន្និបាត​អង្គការ សហ​ប្រជា​ជាតិ​ ដែល​ជំរុញ​ឱ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​ បញ្ចប់​ប្រតិ​បត្តិការ​យោធា​ ប្រឆាំង​នឹង​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ និង​​បាន​អំពាវ​នាវ​ឱ្យមាន​ការ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ​ដោយ​សេចក្ដី​សម្រេច​នេះត្រូវ​បាន​បោះឆ្នោត​គាំទ្រ​ពី​សំណាក់​ប្រទេស​ចំនួន​ ១២២។រដ្ឋា​ភិបាល​កម្ពុជា​ បាន​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​នេះ ​រួម​ជា​មួយ​ ប្រទេស​ ចិន​ រុស្ស៊ី​ ឡាវ​ ហ្វីលី​ពីន ​វៀត​ណាម​ បេឡា​រុស ស៊ី​រី ​និង ​ហ្សីមបា​វ៉េ។ ចំណែកឯ ​២៤​ ប្រទេស​ទៀត​ អនុប្ប​វាទ​។ការ​បោះ​ឆ្នោត​ជំទាស់​ទៅនឹង​សេចក្តី​សម្រេច​នេះ ​ធ្វើ​​ឡើង​ បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​បង់​ក្លា​ដែស​ លោក​ស្រី ​Sheikh Hasina បាន​ស្វែង​រក​ការ​គាំទ្រ​ពី​រដ្ឋា​ភិបាល​កម្ពុជា​ កាល​ពី​ដើម​ខែធ្នូ​ ដើម្បី​ដោះ​ស្រាយ​លើ​វិ​បត្តិ​នេះ។

ប្រភពៈភ្នំពេញប៉ុស្ដិ៍

https://goo.gl/jtXL7G

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា