ត្រឡប់ក្រោយ

រដ្ឋសភា​បាន​ប្រជុំ​ជ្រើស​តាំង​តំណាងរាស្ត្រ​ ១ ​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច ដើម្បី​ជំនួស​លោក​ អ៊ឹម សិទ្ធី

 រដ្ឋសភា​បាន​ប្រជុំ​ជ្រើស​តាំង​តំណាងរាស្ត្រ​ ១ ​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច ដើម្បី​ជំនួស​លោក​ អ៊ឹម សិទ្ធី អតីត​សមាជិក​សភា​ដែល​ទទួល​មរណភាព​កាលពី​ពេល​ថ្មីៗ​នេះ និង​បាន​បោះឆ្នោត​ជ្រើស​តាំង​លោក​ លី ឆេង សមាជិក​សភា​មកពី​បក្ស​កាន់​អំណាច​ជា​សមាជិក​គណកម្មការ​ទី​ ៦ នៃ​រដ្ឋសភា​។កិច្ចប្រជុំ​ពេញអង្គ​ដែល​មាន​វត្តមាន​តំណាងរាស្ត្រ ១១១ រូប​ក្នុង​ចំណោម​តំណាងរាស្ត្រ ១២៣ ​រូប​ដែល​ជិត​ពាក់​កណ្តាល​ជា​តំណាងរាស្ត្រ​ថ្មី​មកពី​គណបក្ស​ចំនួន​ ៣ ដែល​បាន​ទទួល​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះជាតិ​នោះ​ក៏​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ជ្រើស​តាំង​លោក​ លី ឆេង តំណាងរាស្ត្រ​មកពី​បក្ស​កាន់​អំណាច​មណ្ឌល​រាជធានី​ភ្នំពេញ​ឲ្យ​ក្លាយ​ជា​សមាជិក​នៃ​គណកម្មការ​ទី​ ៦ ​នៃ​រដ្ឋសភា​ដែល​ជា​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/F9EnYs

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា