ត្រឡប់ក្រោយ

លោក សុខ ឥសានបាន​ថ្លែង​ដោយ​បាន​ការពារ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​បាន​ស្នើសុំ​ជំនួយ​ពី​ប្រទេស​ចិន​នោះ​ថា មិនមែន​ជា​ផែនការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ដូច​សកម្មភាព​របស់​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ

 លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​បាន​ការពារ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​បាន​ស្នើសុំ​ជំនួយ​ពី​ប្រទេស​ចិន​នោះ​ថា មិនមែន​ជា​ផែនការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ដូច​សកម្មភាព​របស់​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​៖ «​ខ្ញុំ​ថា​បើ​លោក​គ្រាន់​តែ​អំពាវនាវ​ដើម្បី​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​បក្ស​បរទេស​​ដទៃ អាហ្នឹង​ដើម្បី​ពង្រឹង​ពង្រីក​ទំនាក់​ទំនង សាមគ្គីភាព មិត្តភាព ដើម្បី​យក​ទៅ​បម្រើ​ប្រទេស​ជាតិ​កម្ពុជា ខ្ញុំ​យល់​ថា​ជា​សកម្មភាព​ល្អ​តើ​មាន​បញ្ហា​សកម្មភាព​អី​ដែល​ប្រទូស្តរ៉ាយ​ដូច​លោក​ កឹម សុខា គាត់​យក​ផែនការ​បរទេស សហប្រតិបត្តិ​ការបរទេស​...​យក​ផែនការ​បរទេស​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/wLmzA8

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា