ត្រឡប់ក្រោយ

ខណៈ​ដែល​សេចក្តី​ព្រាង​ច្បាប់​ការពារ​សាក្សី​បាន​សម្រេច ៩០ ភាគរយ​ហើយ​នោះ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ACU បាន​រិះគន់​អង្គការ​តម្លាភាព​ពី​រឿង​មិន​បាន​ចូលរួម​បង្កើត​ច្បាប់​នេះ​ឲ្យ​បាន​ពេញលេញ

ខណៈ​ដែល​សេចក្តី​ព្រាង​ច្បាប់​ការពារ​សាក្សី​បាន​សម្រេច ៩០ ភាគរយ​ហើយ​នោះ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ACU បាន​រិះគន់​អង្គការ​តម្លាភាព​ពី​រឿង​មិន​បាន​ចូលរួម​បង្កើត​ច្បាប់​នេះ​ឲ្យ​បាន​ពេញលេញ និង​ពី​រឿង​ដាក់ពិន្ទុ​កម្រិត​អំពើ​ពុករលួយ​កម្ពុជា​អន់​ជាង​ប្រទេស​មីយ៉ាន់ម៉ា​។សេចក្តី​ព្រាង​ច្បាប់​ការ​ការពារ​សាក្សី​បាន​សម្រេច​ប្រមាណ​ជា ៩០ ភាគរយ​ហើយ​ដោយ​មាន​ការ​ចូលរួម​ពិនិត្យ និង​ពិគ្រោះ​យោបល់​ជាច្រើន​ពី​ស្ថាប័ន​រដ្ឋ វិស័យ​ឯកជន​អ្នក​សារព័ត៌មាន ស្ថានទូត និង​ដៃគូ​អភិវឌ្ឍន៍​ដូចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាដើម​។ នេះ​បើ​តាម​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ​ប្រធាន​ (ACU) ​ដែល​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ជាមួយ​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី ២៥ ខែ​ធ្នូ​។សេចក្តី​ព្រាង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ក្រសួង​យុត្តិធម៌​ដើម្បី​ជួយ​ពិនិត្យ​ និង​ផ្តល់​យោបល់​ហើយ​នៅ​សប្តាហ៍​ក្រោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ​និង ACU គ្រោង​នឹង​ជួប​គ្នា​ដើម្បី​ពិភាក្សា​ចំណុច​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កំណត់​ទោសទណ្ឌ​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/fgQHYR

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា