ត្រឡប់ក្រោយ

គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ច្រាន​ចោល​ព័ត៌មាន​ថា ទ្រង់ រណឫទ្ធិ សុំ​ជំនួយ​ហិរញ្ញវត្ថុ​ពី​គណបក្ស​កុម្មុយនិស្ត​ចិន

គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​ទ្រង់ រណឫទ្ធិ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ច្រាន​ចោល​ព័ត៌មាន​ថា ទ្រង់ រណឫទ្ធិ សុំ​ជំនួយ​ហិរញ្ញវត្ថុ​ពី​គណបក្ស​កុម្មុយនិស្ត​ចិន។ការ​បដិសេធ​នេះ ក្រោយ​ពេល​មាន​មតិ​ជា​ច្រើន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រោះ​ថា ការ​ស្នើ​សុំ​ជំនួយ​បរទេស​អាច​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចោទ​ប្រកាន់​ពី​ទំនាក់ទំនង​នឹង​បរទេស។សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​ជាមួយ​ភាគី​ចិន នៅ​សណ្ឋាគារ Intercontinental កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ ទ្រង់ រណឫទ្ធិ បាន​មាន​ព្រះបន្ទូល​ប្រាប់​គណៈប្រតិភូ មេដឹកនាំ​ចិន ពី​ចំណង​មេត្រីភាព​រវាង​ព្រះ​បរម​រតន​កោដ្ឋ ជាមួយ​ថ្នាក់ដឹកនាំ​គ្រប់​ជំនាន់​របស់​បក្ស​កុម្មុយនិស្ត​ចិន។

ប្រភព៖RFA

https://goo.gl/Wi3Gx7

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា