ត្រឡប់ក្រោយ

ច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២0១៨ ដែលមាន​ទំហំ​ប្រមាណ​ជា ៦០៣៣ លាន​ដុល្លារ

​ ច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២0១៨ ដែលមាន​ទំហំ​ប្រមាណ​ជា ៦០៣៣ លាន​ដុល្លារ ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ប្រកាស​ឲ្យ​ប្រើប្រាស់​ហើយ បន្ទាប់ពី​រដ្ឋសភា អនុម័ត ហើយក៏​ត្រូវបាន​ព្រឹទ្ធសភា ពិនិត្យ​ចប់សព្វគ្រប់​។ យោងតាម​ច្បាប់​នេះ រដ្ឋ មាន​គម្រោង​ប្រមូល​ចំណូល​ក្នុង​ឆ្នាំ​២០១៨ ឲ្យ​បាន​ប្រហាក់ប្រហែល​នឹង​ចំណាយ​ផងដែរ ពោលគឺ​ប្រមូល​ឲ្យ​បាន​ជាង​៥.៦​ពាន់​លាន​ដុល្លារ​។   ផ្អែកលើ​ច្បាប់​នេះ​ដដែល ទំហំ​ថវិកា​ជាតិប្រមាណ​៦០៣៣​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២0១៨ នឹងត្រូវ​បែងចែក​ទៅលើ​ចំណាយ​ពីរ​ប្រភេទ គឺ​ចំណាយ​ចរន្ត និង​ចំណាយ​មូលធន​។ រីឯ​ប្រភព​ចំណូល គឺ​ពឹង​ផ្អែកលើ ចំណូល​ចរន្ត និង​ចំណូល​មូលធន​។ 

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/PMd3tm

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា