ត្រឡប់ក្រោយ

លោក​ គី​ ឫទ្ធី​ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ​ និងជាចៅក្រមស៊ើបសួរ​ ចេញដីកាកោះអញ្ជើញលើកទី៣​ ឱ្យលោក ម៉ម សូណង់ដូ

លោក​ គី​ ឫទ្ធី​ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ​ និងជាចៅក្រមស៊ើបសួរ​ ចេញដីកាកោះអញ្ជើញលើកទី៣​ ឱ្យលោក ម៉ម សូណង់ដូ អតីតប្រធានគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចូលបំភ្លឺនៅតុលាការ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងនាមជាសាក្សីនៃសំណុំរឿង ក្បត់ជាតិរបស់លោក កឹម សុខា​ អតីតប្រធានគណបក្សសង្គ្រោះជាតិ។ដីកាកោះរបស់លោក គី ឫទ្ធី តម្រូវឱ្យ លោក ម៉ម សូណង់ដូ ចូលបំភ្លឺនៅម៉ោង៨៖៣០នាទីព្រឹកនៅបន្ទប់ "គ"ជាន់ទី៣ នៃសាលាដំបូងរាជធានីភ្នំពេញ អំពីដំណើររឿង សន្និដ្ឋិភាពជាមួយប្រទេស ប្រព្រឹត្តដោយ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ លោក ម៉ម សូណង់ដូ ត្រូវចូលខ្លួនឱ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងនេះ ទៅជាមួយផង។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/apTm3Q

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា