ត្រឡប់ក្រោយ

តុលាការ​កំពូល កំពុង​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​សើរើ​​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ

តុលាការ​កំពូល កំពុង​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​សើរើ​ថ្មី​មួយ​ទៀត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ដែល​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ដែល​មិន​លើក​យក​សំណុំ​រឿង​ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មក​ជម្រះ​ជា​ថ្មី។មេធាវី​របស់​លោក អ៊ូ ច័ន្ទរ័ត្ន គឺ​លោក ផែង ហេង បាន​យក​បណ្ដឹង​សើរើ​ថ្មី​នេះ​ទៅ​ដាក់​នៅ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ដើម្បី​ប្ដឹង​តវ៉ា​លើ​ដីកា​សម្រេច​របស់​តុលាការ​នេះ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ដែល​ច្រាន​ចោល​បណ្ដឹង​លោក អ៊ូ ច័ន្ទរ័ត្ន សុំ​ឱ្យ​ជំនុំជម្រះ​សា​ជា​ថ្មី​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​សុំ​ឱ្យ​ចេញ​រក្សា​ការពារ​តំណែង​សមាជិក​ក្រុមប្រឹក្សា រាជធានី-​ខេត្ត ក្រុង-​ស្រុក-ខណ្ឌ និង​ឃុំ-​សង្កាត់ និង​បណ្ដឹង​ទាមទារ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន ១១៨​នាក់​ឡើង​វិញ។

ប្រភព៖RFA

https://goo.gl/u1MzLi

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា