ត្រឡប់ក្រោយ

ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ទូទាំង​ខែត្រ​កែបបាន​នាំ​គ្នា​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ

ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ទូទាំង​ខែត្រ​កែប ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​តំណែង​ទាំង​បង្ខំ ក្រោយ​ពេល​រដ្ឋាភិបាល​ចោទ​គណបក្ស​ប្រឆាំង​ថា ចូលរួម​ក្បត់ជាតិ បាន​នាំ​គ្នា​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ​រួចរាល់​អស់​ហើយ។ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខែត្រ​កែប ប្រាប់​ថា ថ្វីបើ​ក្រុមប្រឹក្សា​ទាំង​អស់​យល់​ថា ការ​ដាក់​កំហិត​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ ជា​រឿង​អយុត្តិធម៌ តែ​ពួកគេ​ត្រូវ​តែ​បង្ខំចិត្ត​ទៅ​ប្រកាស​ដើម្បី​បញ្ចៀស​ការ​ធ្វើ​ទុក្ខបុកម្នេញ។ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​កែប លោក នន់ តារា ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​នៅ​ខែត្រ​កែប ហៅ​ការ​បង្គាប់​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ ថា​ជា​ការ​រំខាន និង​មាន​ស្តង់ដារ​ពីរ​ផ្សេង​គ្នា​សម្រាប់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា៖ «»

ប្រភព៖RFA

https://goo.gl/3qQFhB

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា