ត្រឡប់ក្រោយ

រដ្ឋាភិបាល បាន​ព្រមាន​បិទ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ដែល​រដ្ឋាភិបាល​ថា មិន​បាន​ដាក់​របាយការណ៍​ប្រចាំ​ឆ្នាំ និង​របាយការណ៍​ហិរញ្ញវត្ថុ​​របស់​ខ្លួនទៅ​ក្រសួង​នៅពេល​ផុត​កំណត់​នៃ​ច្បាប់

រដ្ឋាភិបាល បាន​ព្រមាន​បិទ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ដែល​រដ្ឋាភិបាល​ថា មិន​បាន​ដាក់​របាយការណ៍​ប្រចាំ​ឆ្នាំ និង​របាយការណ៍​ហិរញ្ញវត្ថុ​​របស់​ខ្លួនទៅ​ក្រសួង​នៅពេល​ផុត​កំណត់​នៃ​ច្បាប់ ប៉ុន្តែ សង្គម​ស៊ីវិល​អះ​អាង​ថា នីតិវិធី​ដាក់​របាយការណ៍​ស្មុគ​ស្មាញ។ក្រសួង​មហា​ផ្ទៃ​បាន​កើន​រំ​លឹក​កាល​ពី​ដើម​ខែ​នេះ ដល់​សមាគម ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​អស់ ​ឲ្យ​ដាក់របាយការណ៍​ប្រចាំ​ឆ្នាំ​ និង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន ​ទៅ​កាន់​ក្រសួង​មហា​ផ្ទៃ​ ឲ្យ​បាន​មុន​ដំណាច់​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​ ដោយ​ព្រមាន​ចាត់​វិធាន​ ប្រសិន​បើ​​​អង្គ​ការ​សមាគម​​​​មិន​​មែន​រដ្ឋាភិបាល​ណា​មិន​គោរព​តាម។អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ លោក​ ខៀវ សុភ័គ​ បាន​​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​​នេះថា ក្រសួង​អាច​នឹង​សម្រេច​បិទ​ ឬ​លុប​ឈ្មោះ​អង្គការ​ទាំង​នោះ​ចេញ ប្រសិន​បើ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ណា ខក​ខាន​មិន​បាន​ដាក់​របាយការណ៍​។

ប្រភព៖VOD

https://goo.gl/6Na32q

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា