ត្រឡប់ក្រោយ

កម្ពុជា នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​រុស្ស៊ី សម្រាប់​ដំណើការ​បោះឆ្នោត​តាមបែប​ទំនើប នៅ​ឆ្នាំ​២០២២ និង​២០២៣

 កម្ពុជា នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​រុស្ស៊ី សម្រាប់​ដំណើការ​បោះឆ្នោត​តាមបែប​ទំនើប នៅ​ឆ្នាំ​២០២២ និង​២០២៣ ដើម្បី​ធានា​ពី​សុ​វត្ថិភាព​នៃ​ការបោះឆ្នោត​ឲ្យ​កាន់​ប្រសើរឡើង​ថែមទៀត​។ ការលើកឡើង​របស់​គ​ណៈ​ក​ម្មា​ធិ​ការរៀបចំ​កា​របោះ​ឆ្នោត​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​រុស្ស៊ី សន្យា​ផ្ដល់ជំនួយ​បោះឆ្នោត​ដល់​កម្ពុជា​។​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​សិក្សា​អំពី​បច្ចេកទេស​ទំនើប​នៃ​ការបោះឆ្នោត​របស់​រុស្ស៊ី ដើម្បី​ត្រៀម​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។ អគ្គលេខាធិការរង​គ​.​ជ​.​ប លោក សោម សូ​រី​ដា បាន​និយាយថា ការបោះឆ្នោត​ដោយ​ប្រើ​បច្ចេកទេស​របស់​រុស្ស៊ី នឹង​ជួយ​ឲ្យ​ដំណើរការ​បោះឆ្នោត​កាន់​តែមាន​ភាពងាយស្រួល ដែល​ធានា​សុវត្ថិភាព និង​មាន​អ​ព្យា​ក្រឹត​ភាព​ខ្ពស់​ក្នុងការ​រាប់​សន្លឹកឆ្នោត​។ លោក សូ​រី​ដា បន្ថែមថា បច្ចេកវិទ្យា​ទំនើប​ដែល​គ្រោង​អនុវត្តតាម​រុស្ស៊ី​នោះ មានដូចជា​ការរាប់​ស​ន្លឹ​ក​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ និង​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​ក្នុង​បន្ទប់​បោះឆ្នោត ដើម្បី​ធានា​មិន​ឲ្យ​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ជាដើម​។​

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/JacZKw

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា