ត្រឡប់ក្រោយ

ថ្ងៃ ២៩ ខែធ្នូ ឆ្នាំ២០១៧នេះ​ នឹងបើកសវនាការសំណុំរឿង ទណ្ឌិត​ សម​ រង្ស៊ី​ ដែលបរិហារកេរ្តិ៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ថា​ សូកប្រាក់កញ្ញា​ ធី​ សុវណ្ណថា

សាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ២៩ ខែធ្នូ ឆ្នាំ២០១៧នេះ​ នឹងបើកសវនាការសំណុំរឿង ទណ្ឌិត​ សម​ រង្ស៊ី​ ដែលបរិហារកេរ្តិ៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ថា​ សូកប្រាក់កញ្ញា​ ធី​ សុវណ្ណថា​ ចំនួន ១លានដុល្លារអាមេរិក​ ។សវនាការដឹកនាំដោយ​ លោកហេង សុខណា ជាចៅក្រមជំនុំជម្រះ និងលោក សៀង សុខ ជាតំណាងអយ្យការ។លោក គី តិច មេធាវីតំណាងដោយអាណត្តិ លោកហ៊ុន សែន បានដាក់ពាក្យបណ្ដឹង ប្តឹង​ទណ្ឌិត​ សម​ រង្ស៊ី​ ​ប្រធានគណបក្សសង្គ្រោះជាតិ ចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ​ កាលពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០១៧​ ៕

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/DYQieY

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា