ត្រឡប់ក្រោយ

អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក ម៉ម សូណង់ដូ បដិសេធ​ចូល​បំភ្លឺ​ជុំវិញ​រឿង​លោក កឹម សុខា

អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក ម៉ម សូណង់ដូ បដិសេធ​ចូល​បំភ្លឺ​ជុំវិញ​រឿង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ទោស​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ក្រោម​បទ​ចោទ ឃុបឃិត​ជាសម្ងាត់​ជាមួយ​បរទេស (​ស​ន្ទិ​ដ្ឋិ​ភាព​) ។ រដ្ឋាភិបាល ចាត់ទុក​អំពើ​លោក កឹម សុខា មាន​គោលបំណង​ផ្ទួ​ល​រំលំ​ខ្លួន​។លោក ម៉ម សូណង់ដូ បដិសេធថា លោក​មិនដែល​បានទទួល​លិខិត​កោះហៅ​ពី​តុលាការ ឲ្យ​លោក​ចូល​បំភ្លឺ​ក្នុងនាម​សាក្សី​ជុំវិញ​ករណី​លោក កឹម សុខា ឡើយ ។ ដំណឹង​កោះហៅ​នេះ លោក ម៉ម សូណង់ដូ អះអាងថា បានដឹង​ព័ត៌មាន​ពី​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ប៉ុណ្ណោះ​។ តែ​យ៉ាងណា​លោក ម៉ម សូណង់ដូ ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​នេះ បាន​សរសេរ​លិខិត​ទៅ​លោក គី ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ កាលពី​ថ្ងៃទី​២៨ ធ្នូ យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនអាច​ចូល​ឆ្លើយបំភ្លឺ​តាម​ការកំណត់​បានទេ ព្រោះ​ខ្ញុំ​កំពុង​រស់នៅ​ប្រទេស​បារាំង ដើម្បី​ពិនិត្យ​បញ្ហា​សុខភាព​»​។​

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/ZZy6eL

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា