ត្រឡប់ក្រោយ

ចិន និង​ជប៉ុន នៅ​ជាមួយ​កម្ពុជា​ជានិច្ច​ដើម្បី​ជួយ​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ព្រឹទ្ធសភា និង​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ឆ្នាំ​២០១៨ ខាងមុខ

ចិន និង​ជប៉ុន នៅ​ជាមួយ​កម្ពុជា​ជានិច្ច​ដើម្បី​ជួយ​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ព្រឹទ្ធសភា និង​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ឆ្នាំ​២០១៨ ខាងមុខ​។ ជប៉ុន​ទើបតែ​បានផ្ដល់​ប្រាក់​ចំនួន​៧​លាន​២​សែន​ដុល្លារ​អាមេរិក​ដល់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចំណែកឯ​ចិន បានផ្ដល់​សម្ភារ​បច្ចេក​ទេស​ការិយាល័យ​ចំនួន​៣០​មុខ​ដល់ គ​.​ជ​.​ប ដូចគ្នា​។ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាន់តែ​ខិតជិត​មកដល់ សម្ភារ​បច្ចេកទេស​មួយចំនួន​ដែល គ​.​ជ​.​ប ស្នើសុំចិន ត្រូវបាន​ស្ថានទូត​នៃ​សាធារណៈរដ្ឋ​ចិន បញ្ជូនមក​ឲ្យ​កម្ពុជា​បណ្ដើរៗ​ហើយ​។ នេះ​បើតាម​លោក​សោម សូ​រី​ដា អគ្គលេខាធិការរង នៃ​គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។ សម្ភារ​ដែល​ត្រូវការ​ចាំបាច់​ទាំងនោះ​ភាគច្រើន​ជា​សម្ភារ​ការិយាល័យសរុប​មាន​ចំនួន​៣០​មុខ​។​លោក សោម សូ​រី​ដា បាន​អះអាងថា គ​.​ជ​.​ប នៅ​មិនទាន់​អាច​បង្ហាញ​ពី​តម្លៃ​សរុប នៃ​សម្ភារ​ដែល​ចិន​ផ្ដល់​ឲ្យ​​បាន​ទេ ព្រោះ​នៅមាន​សម្ភារ និង​ជំនួយ​ជាច្រើន​ទៀត​ដែល​ចិន​គ្រោង​នឹង​ជួយ​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា​។​

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/wEL1yD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា