ត្រឡប់ក្រោយ

សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កាលពី​ម្សិលមិញ​បាន​ទទួល​ស្គាល់​ថា​ទ្រង់​ពិត​ជា​បាន​ស្នើសុំ​ចិន​ឲ្យ​ជួយ​គណបក្ស​ទ្រង់​មែន

សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កាលពី​ម្សិលមិញ​បាន​ទទួល​ស្គាល់​ថា​ទ្រង់​ពិត​ជា​បាន​ស្នើសុំ​ចិន​ឲ្យ​ជួយ​គណបក្ស​ទ្រង់​មែន ហើយ​ក៏​​បាន​ឆ្លើយតប​នឹង​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ​ចក្រីនុពល​ដែល​ព្រមាន​ប្ដឹង​រំលាយ​គណបក្ស​របស់​ទ្រង់​ថា​ជា​ «​សិទ្ធិ​របស់​គេ​» ​ខណៈ​ព្រះអង្គ​ថា ការ​សុំ​ជំនួយ​ពី​ចិន​ក៏​ជា​ «​សិទ្ធិ​» ​របស់​ព្រះអង្គ​ដូច​គ្នា ហើយ​ឲ្យ​ ឬ​មិន​ឲ្យ​ស្រេច​តែ​ចិន​។ក្នុង​ជំនួប​ទ្វេភាគី​រវាង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​លោក វ៉ាង វៃគួង ប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃ​ទី​ ២៥ ​ខែ​ធ្នូ​ឆ្នាំ​មុន​ទ្រង់​បាន​ស្នើ​ជំនួយ​ពី​ចិន​ដើម្បី​គាំទ្រ​គណបក្ស​ដែល​ព្រះអង្គ​ថា​ក្រីក្រ​ជា​អ្វី​ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​ថា​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​។ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ចក្រីនុពល កាលពី​សប្ដាហ៍​មុន​ប្រកាស​ថា​ប្រសិន​បើ​ចិន​ពិត​ជា​ជួយ​ឧបត្ថម្ភ​តាម​សំណើ​របស់​សម្តេច​ក្រុមព្រះ​ពិត​មែន​នោះ​ទ្រង់​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​កំពូល​ដើម្បី​រំលាយ​គណបក្ស​នេះ​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/LPXGc1

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា