ត្រឡប់ក្រោយ

អតីតអ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់ លោក ម៉ម សូណង់ដូ ប្រកាសឈប់ធ្វើនយោបាយ និងលា​លែ​​​ង​ពីតំណែងប្រធានវិទ្យុសំបុកឃ្មុំ

អតីតអ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់ លោក ម៉ម សូណង់ដូ ប្រកាសឈប់ធ្វើនយោបាយ និងលា​លែ​​​ង​ពីតំណែងប្រធានវិទ្យុសំបុកឃ្មុំ ខណៈតុលាការបង្គាប់ឲ្យចូលបំភ្លឺនៅខែនេះ ក្នុង​​សំណុំ​​​រឿង​ចោទប្រកាន់ លោក កឹម សុខា។ចៅ​​​ក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី កាលពីថ្ងៃទី២២ ខែធ្នូ​កន្លង​មក​នេះ បា​នចេ​ញដី​កា​​​​​ប​ង្គាប់​ឲ្យអតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ចូលទៅ​បំភ្លឺនៅ​តុ​​លា​​ការ នៅថ្ងៃទី១១ ខែមករា ក្នុងនាមជាសាក្សី​​ក្នុងសំ​ណុំរឿ​​​ងចោទប្រកាន់លោក កឹម សុខា ថា«ក្បតិ​ជាតិ​»នោះ។ប៉ុន្តែ លិខិតចុះថ្ងៃទី១ ខែមករា លោក ម៉ម សូណង់ដូ បញ្ជាក់ថា​ ការប្រកាសឈប់ធ្វើនយោបាយ និងលា​លែ​ង​ពីប្រធានវិទ្យុសំបុកនេះ លោកថា ដើម្បីទុកឱកាសឲ្យមនុស្សជំនាន់ក្រោយជាអ្នកបន្តវេន។

ប្រភព៖VOD

https://goo.gl/6jw2ES

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា