ត្រឡប់ក្រោយ

លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ សម្រេចចិត្ត​ច្បាស់លាស់​ហើយ ថា​នឹងមិន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨​នោះទេ

 លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ សម្រេចចិត្ត​ច្បាស់លាស់​ហើយ ថា​នឹងមិន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨​នោះទេ​។ ទោះ​អវត្តមាន​ប្រធាន​របស់ខ្លួន​ក៏ដោយ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅតែ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជាធម្មតា​។ដោយសារតែ​ប៉ុន្មាន​ថ្ងៃមុន លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​ប្រើពាក្យ​បែប​ស្ទាក់ស្ទើរ​ថា លោក «​ប្រហែលជា​» មិន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ ក្នុងការ​បោះឆ្នោត​ឆ្នាំ​២0១៨ បានធ្វើ​ឲ្យ​សាធារណជន មាន​ភាពមិនច្បាស់លាស់​ក្នុង​ចិត្ត ថា​លោក​ពិតជា​មិន​ឈរឈ្មោះ​មែនឬ​យ៉ាងណា​។ ដើម្បី​ឲ្យ​អស់​មន្ទិលសង្ស័យ​នេះ លោក ខឹម វាសនា ក៏បាន​ប្រកាស​យ៉ាង​ដាច់​ណាត់​សាជាថ្មី នៅ​ចំពោះមុខ​សមាជិក​និង​អ្នកគាំទ្រ ក្នុង​វេទិកាសាធារណៈ​មួយ ដែល​រៀបចំ​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​៣១ ខែធ្នូ ឆ្នាំ​២0១៧ ថា​លោក​នឹងមិន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ឬ​នាយករដ្ឋមន្ត្រី សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៨ នោះទេ​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/Su4u4n

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា