ត្រឡប់ក្រោយ

ក្រសួង​មហាផ្ទៃ ព្រមាន​ចាប់​ខ្លួន​កូនស្រី​លោក កឹម សុខា

ក្រសួង​មហាផ្ទៃ ព្រមាន​ចាប់​ខ្លួន​កូនស្រី​លោក កឹម សុខា និង​តំណាងរាស្ត្រ​បក្ស​ឆាំង​ផ្សេង​ទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ក្រៅ​ប្រទេស និង​ព្រមាន​បិទ​អង្គការ​ណា​ដែល​ធ្វើ​យុទ្ធនាការ «ថ្ងៃ​អាទិត្យ​ពណ៌​ស» ទាមទារ​ដោះលែង​អ្នក​ទោស​មនសិការ។ រី​ឯ​អ្នក​វិភាគ​យល់​ថា ការ​ព្រមាន​ពី​ចំណាត់​ការ​ក្ដៅ​របស់​រដ្ឋាភិបាល​នៅ​ដើម​ឆ្នាំ​២០១៨ នេះ គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កាន់​តែ​ផ្ដាច់ការ។ទោះបីជា​ឆ្នាំ​ចាស់​ផុត​ទៅ​ឈាន​ចូល​ឆ្នាំ​ថ្មី ២០១៨ ហើយ​ក្តី រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​មិន​អាច​កែប្រែ​ចិត្ត​គំនិត​ចាស់​របស់​ខ្លួន ពោល​គឺ​នៅ​ដើម​ឆ្នាំ​ថ្មី​នេះ រដ្ឋាភិបាល​នៅ​តែ​ក្តៅ​ក្រហាយ​ចងកម្ម​ចងពៀរ​ជាមួយ​បក្ស​ប្រឆាំង និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដដែល។អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ថ្លែង​ប្រាប់​កាសែត ភ្នំពេញ ប៉ុស្តិ៍ ថា  អាជ្ញាធរ​កម្ពុជា នឹង​រង់ចាំ​ចាប់​ខ្លួន​កញ្ញា កឹម មនោវិទ្យា កូនស្រី​លោក កឹម សុខា និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ផ្សេងៗ​ទៀត ដែល​កំពុង​ធ្វើ​នយោបាយ​នៅ​ក្រៅ​ប្រទេស ប្រសិនបើ​ពួកគាត់​ហ៊ាន​ជិះ​យន្តហោះ​ត្រឡប់​មក​ជាន់​ទឹក​ដី​កម្ពុជា​វិញ នៅ​ពេល​ណា​មួយ។

ប្រភព៖RFA

https://goo.gl/iD4gdo

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា