ត្រឡប់ក្រោយ

ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ស្នើ​ឲ្យ​តុលាការ​កោះហៅ​ក្រសួង​ព័ត៌មាន និង​ក្រសួង​មហាផ្ទៃ ទៅ​ឆ្លើយ​បំភ្លឺ​បទល្មើស​ក្បត់​ជាតិ របស់​លោក កឹម សុខា

ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ស្នើ​ឲ្យ​តុលាការ​កោះហៅ​ក្រសួង​ព័ត៌មាន និង​ក្រសួង​មហាផ្ទៃ ទៅ​ឆ្លើយ​បំភ្លឺ​បទល្មើស​ក្បត់​ជាតិ របស់​លោក កឹម សុខា ជំនួស​លោក ព្រោះ​ថា ការ​ជួល​ម៉ោង​ផ្សាយ​របស់​លោក កឹម សុខា នៅ​វិទ្យុ​សំបុកឃ្មុំ អំឡុង​ពេល​លោក កឹម សុខា ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន ឲ្យ​ផ្សាយ និង​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​បើក​អង្គការ។ថ្លែង​ប្រាប់​អាស៊ីសេរី ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង លោក ម៉ម សូណង់ដូ ឆ្ងល់​ថា តើ​តុលាការ​ស្រុក​ខ្មែរ​កោះ​ហៅ​លោក​ទៅ​បំភ្លឺ​រឿង​អ្វី បើ​លោក​មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។ ​លោក​បញ្ជាក់​ថា លោក​មិន​ចង់​ដាក់​បន្ទុក ឬ​ដោះ​បន្ទុក​សម្រាប់​បទល្មើស​ដែល​តុលាការ​ចោទ​លោក កឹម សុខា នោះ​ទេ។ លោក ម៉ម សូណង់ដូ អះអាង​ថា ការ​ជួល​ម៉ោង​ផ្សាយ​របស់​លោក កឹម សុខា នៅ​វិទ្យុ​សំបុក​ឃ្មុំ សុទ្ធ​តែ​មាន​ការ​ដឹង​ឮ និង​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន។ ដូច្នេះ លោក​ស្នើ​ឲ្យ​តុលាការ បើ​ចង់​ដឹង​អំពី​ព័ត៌មាន លោក កឹម សុខា គួរ​តែ​កោះ​ហៅ​ក្រសួង​ព័ត៌មាន​ទៅ​បំភ្លឺ។

ប្រភព៖RFA

https://goo.gl/dX8ciE

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា