ត្រឡប់ក្រោយ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា ក្រសួងគ្មានគម្រោងប្ដឹងរំលាយគណបក្ស​ហ៊្វុនស៊ិនប៉ិចទេ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា ក្រសួងគ្មានគម្រោងប្ដឹងរំលាយគណបក្ស​ហ៊្វុនស៊ិនប៉ិចទេ ដោយថា គណបក្សនេះមិនទាន់បានទទួលជំនួយប្រទេសចិននោះទេ បើទោះបីជាប្រធានបក្សនេះបាន​ប្រកាសស្នើសុំជំនួយពីចិន ដើម្បីយកមកពង្រឹងបក្សនេះក៏ដោយ។ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ បាន​មាន​បន្ទូល​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​ថា ទ្រង់​បាន​ដាក់​សំណើ​ទៅ​កាន់​​លោក វ៉ាង វ៉ៃគួង ប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​មក​ពី​ប្រទេស​ចិន ឲ្យ​ជួយ​ដល់​គណបក្ស​រាជា​និយម​មួយ​នេះ ដោយ​ទ្រង់​អះ​អាង​ថា គណបក្ស​មួយ​នេះ​ជា​បក្ស​ធំ​លំដាប់​ទី២ និង​ក្រី​ក្រ​ជាង​គេ។សម្ដេច​ក្រុម​ព្រះ​បាន​អះ​អាង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានក្រោយ​ជំនួប​ជាមួយ​លោក វ៉ៃគួង​​ ថា មន្ត្រី​ចិន​រូប​នេះ​បាន​សន្យា​នាំ​យក​សំណើ​របស់​ទ្រង់​ ទៅ​ប្រាប់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។

ប្រភព៖VOD

https://goo.gl/HiBmHy

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា