ត្រឡប់ក្រោយ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​ បាន​ចេញ​ផ្សាយ​គោលនយោបាយ​សម្រាប់​ប្រកួត​ប្រ​ជែង​ការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​ក្រោយ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​ (GDP) ​ដែល​ជា​បក្ស​មាន​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ជា​​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ពី​ម្សិលមិញបាន​ចេញ​ផ្សាយ​គោលនយោបាយ​សម្រាប់​ប្រកួត​ប្រ​ជែង​ការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​ក្រោយ និង​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច ខណៈ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​។គណបក្ស​ដែល​កើត​ចេញ​ពី​បញ្ញវន្ត​មួយ​ក្រុម​ដែល​មាន​ប្រភព​ពី​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា​ខ្លួន​បាន​ផ្តោត​សំខាន់​លើ​វិស័យ​អាទិភាព​ចំនួន​ ៥ ​រួម​មាន សេដ្ឋកិច្ច និង​ការងារ សិក្សាធិការ និង​យុវជន សុខាភិបាល សង្គមកិច្ច ព្រម​ទាំង​សេវា​សាធារណៈ និង​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​ជាដើម​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/7wxuva

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា